Pitch Engine
The Times


.

  • Written by Reporters

សេវាកម្មផ្ញើមកអោយជួសជុលរបស់ OPPO ផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាកម្មជួសជុលស្មាតហ្វូនដែលងាយស្រួល និងគ្មានការរំខាន

ភ្នំពេញប្រទេសកម្ពុជា - Media OutReach - នៅថ្ងៃទី 1ខែ វិច្ឆិកា ឆ្នាំ 2021 - ម៉ាកយីហោឧបករណ៍ឆ្លាតវៃឈានមុខគេលំដាប់ពិភពលោកគឺ OPPOបានចាប់ផ្តើម "យុទ្ធនាការសេវាកម្មងាយស្រួល" នៅក្នុងប្រទេស និងតំបន់ជាង 15ជុំវិញពិភពលោក ចាប់តាំងពីខែតុលានេះ។ គោលបំណងនៃយុទ្ធនាការនេះគឺដើម្បីបង្ហាញអ្នកប្រើប្រាស់ពីរបៀបដោះស្រាយបញ្ហាបន្ទាប់ពីការលក់រួចអោយបានកាន់តែលឿន និងងាយស្រួលតាមរយៈសេវាកម្មដែលត្រូវបានកែលម្អ និងធ្វើឱ្យប្រសើរឡើង។

OPPO ត្រៀមខ្លួនជាស្រេចក្នុងការបម្រើជូនលោកអ្នក ៖ ផ្ដល់នូវសេវាកម្មផ្ញើមកអោយជួសជុល

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ OPPOបានពន្លឿនការផ្គត់ផ្គង់សេវាកម្ម contactless ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។ ឥឡូវនេះ អ្នកប្រើប្រាស់ដែលត្រូវការជួសជុលទូរស័ព្ទរបស់ពួកគេអាចរីករាយនឹងសេវាកម្មផ្ញើមកអោយជួសជុល ដែលពួកគេមិនចាំបាច់ទៅដល់មជ្ឈមណ្ឌលសេវាកម្មដោយផ្ទាល់តទៅទៀតទេ។ អ្វីដែលពួកគេត្រូវធ្វើគឺការដាក់ពាក្យស្នើតាមរយៈគេហទំព័រផ្លូវការ ឬ កម្មវិធី My OPPOដើម្បីផ្ញើទូរស័ព្ទរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលសេវាកម្មដើម្បីជួសជុល ហើយស្ថានភាពអាចត្រូវបានពិនិត្យក្នុងពេលវេលាជាក់ស្តែង។ នៅពេលដែលការជួសជុលត្រូវបានបញ្ចប់ នោះឧបករណ៍នឹងត្រូវបានបផ្ញើទៅអោយអ្នកប្រើប្រាស់វិញ។ សេវាកម្មផ្ញើមកអោយជួសជុលផ្តល់នូវភាពងាយស្រួល និងភាពបត់បែនសម្រាប់អ្នកប្រើប្រាស់ ដោយសារការជួសជុលទូរស័ព្ទឥឡូវនេះអាចធ្វើឡើងក្នុងជំហានសាមញ្ញៗមួយចំនួន ខណៈពេលដែលស្នាក់នៅផ្ទះរបស់ពួកគេប្រកបដោយផាសុកភាពដែលកាត់បន្ថយឱកាសក្នុងការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកខាងក្រៅដោយប្រយោល។

 

រហូតមកដល់ពេលនេះ សេវាកម្មផ្ញើមកអោយជួសជុលរបស់ OPPOបានគ្របដណ្តប់ប្រទេស និងតំបន់ចំនួន 10 ជុំវិញពិភពលោក។ សេវាកម្មដែលទើបដាក់ឱ្យដំណើរការថ្មីនេះ ផ្តល់នូវជម្រើសដ៏ងាយស្រួលមួយផ្សេងទៀតដល់អ្នកប្រើប្រាស់ OPPO ដែលត្រូវការការជួសជុលស្មាតហ្វូន ដូច្នេះហើយឥឡូវនេះពួកគេអាចជ្រើសរើសយកស្មាតហ្វូនរបស់ពួកគេពីផ្ទះ ឬកន្លែងអាជីវកម្មរបស់ពួកគេធ្វើការជួសជុល និងត្រឡប់មកវិញជាមួយនឹងសេវាកម្មផ្ញើមកអោយជួសជុលរបស់ OPPO។

 

នៅខែ សីហា លោកសុខេង ចៃដន្យអីបានធ្វើអោយបែកអេក្រង់ទូរសព្ទរបស់គាត់។ បន្ទាប់មកគាត់បានដាក់ពាក្យស្នើសុំសេវាកម្មផ្ញើមកអោយជួសជុល ហើយឧបករណ៍របស់គាត់ត្រូវបានបញ្ជូនមកភ្នំពេញនៅពេលល្ងាច។ នៅរសៀលបន្ទាប់ មជ្ឈមណ្ឌលសេវាកម្ម OPPO បានទូរស័ព្ទទៅប្រាប់គាត់ថាអេក្រង់របស់គាត់ត្រូវបានប្តូរថ្មី។ លោក សុខខេង មានប្រសាសន៍ថា "អេក្រង់ត្រូវបានជួសជុល។ ពួកគេបានផ្លាស់ប្តូរកញ្ចក់ការពារថ្មី ហើយថែមទាំងសម្អាតទូរស័ព្ទរបស់ខ្ញុំទៀតផង។ វាមើលទៅដូចជាទូរស័ព្ទថ្មីអញ្ចឹង។ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ គេតម្រូវអោយខ្ញុំឱ្យបង់តែថ្លៃជួសជុលអេក្រង់ប៉ុណ្ណោះ អ្វីៗផ្សេងទៀតគឺមិនគិតថ្លៃនោះទេ»

 

សេវាកម្មផ្ញើមកអោយជួសជុលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងបន្តរបស់ OPPOក្នុងការពិនិត្យមើលចំណុចដែលជាបញ្ហារបស់អ្នកប្រើប្រាស់ និងបន្តធ្វើឱ្យប្រសើរឡើងនូវចំណុចសំខាន់ៗ និងចំណុចពិបាកៗរបស់ឧស្សាហកម្មនេះ។ យោងទៅលើជំនឿ "បច្ចេកវិទ្យាសម្រាប់មនុស្សជាតិ សេចក្តីសប្បុរសសម្រាប់ពិភពលោក" OPPOប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសេវាកម្មរបស់ពួកគេ និងធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។

 

ស្វែងរកបន្ថែម៖https://support.oppo.com/kh/send-in-repair/

Source https://www.media-outreach.com/news/2021-11-01/101927/oppo-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9F%80%E1%9E%98%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%BD%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB

hacklink hack forum hacklink film izle hacklink casibom girişgrandpashabet giriştıkla ve inceleเว็บสล็อตเว็บสล็อตเว็บสล็อตGalabetplay pokies onlinebest pokies sitesThe Pokies reviewThe Pokies loginThe Pokies bonuspokies onlineAustralian pokiesRoyal reelsThe Pokies netpokies casinoz library websiteRoyal Reels reviewRoyal Reels loginRoyal Reels loginRoyal Reels onlineสล็อตjoy Rummynon gamstop casinoscasinos not on gamstopnon gamstop casinocasinos not on gamstoponline casinocasinoslots not on gamstopcasinoholiganbetjojobetVipparkjojobetjojobet