Pitch Engine
The Property Pack

.

  • Written by Reporters

ស្របពេលជាមួយការដាក់ដំណើរការ ប័ណ្ណឥណពន្ធម៉ាស្ទឺរកាតរបស់ធនាគារ ហុង លីអុង អតិថិជនអាចចូលរួមចំណែកជួយដល់សង្គមដោយគ្រាន់តែធ្វើការទូទាត់តាមរយៈប័ណ្ណម៉ាស្ទឺរកាតធនាគារហុង លីអុង។ ទឹកប្រាក់ ១ភាគរយនៃរាល់ការទូទាត់លើចំណាយនីមួយៗ នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា!

រាជធានភ្នំពេញ​ ប្រទេសកម្ពុជា - Media OutReach -ថ្ងៃទី​ 2ខែសីហា ឆ្នាំ 2021- ដើម្បីបំពេញតាមតម្រូវការឌីជីថល និងការទូទាត់ដោយមិនប្រើសាច់ប្រាក់ផ្ទាល់​របស់ប្រជាជនកម្ពុជា ធនាគារ ហុង លីអុង ខេមបូឌា (" HLB" ឬ" ធនាគារ") បានសហការជាមួយ ក្រុមហ៊ុន ម៉ាស្ទ័រកាត ដើម្បីដាក់ឱ្យដំណើរការប័ណ្ណឥណពន្ធម៉ាស្ទ័រកាតស្តង់ដារ និងប័ណ្ណឥណពន្ធម៉ាស្ទ័រកាតផ្លាទីនឹមនៅលើទីផ្សារ។ ប័ណ្ណថ្មីទាំងពីរនេះ នឹងផ្តល់ជូនអតិថិជននូវការទូទាត់ដែលទំនើបជាមួយភាពងាយស្រួល និងមានសុវត្ថិភាពរាល់ពេលទូទាត់ប្រាក់តាមអនឡាញ ឬតាមហាងទំនិញនានា។

 

image

ធនាគារ ហុង លីអុង ប្រចាំប្រទេសកម្ពុជាសហការជាមួយ Mastercard (ម៉ាស្ទ័រកាត) បានណែនាំនូវ ម៉ាស្ទ័រកាតឥណពន្ធប្រភេទស្តង់ដារ និងផ្លាទីនៀម ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវការទូទាត់ប្រាក់ប្រកបដោយភាពងាយស្រួល ងាយប្រើប្រាស់ និងធានានូវការទូទាត់តាមឌីជីថល។

យោងទៅតាមការសិក្សាដែលធ្វើឡើងដោយ ក្រុមហ៊ុនម៉ាស្ទ័រកាតបានឱ្យដឹងថាប្រជាជនកម្ពុជា បួននាក់ក្នុងចំណោមប្រាំនាក់ជ្រើសយកការទូទាត់តាមបែបឌីជីថលដែលបានផ្តល់ឱ្យសម្រាប់ការទូទាត់ ខណៈអតិថិជនប្រហែល ៦៣ភាគរយ នៅក្នុងប្រទេសកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីជួយគ្រប់គ្រងប្រាក់របស់ពួកគេឱ្យកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត ៤២ ភាគរយនៃការទូរទាត់គឺធ្វើឡើងដោយមិនប្រើសាច់ប្រាក់ផ្ទាល់។​ អ្នកប្រើប្រាស់មានភាពរីករាយ និងពេញចិត្តក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ផ្ទាល់ក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ព្រោះវាបានផ្តល់ឱ្យពួកគេនូវសុវត្ថិភាពក្នុងការទូទាត់។

 

លោក Terrence Teoh អគ្គនាយកប្រតិបត្តិនៃធនាគារ ហុង លីអុង ប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖​ដើម្បីឆ្លើយតបនឹងការរីកចម្រើនដ៏គួរអោយកត់សំគាល់លើវិស័យឌីជីថល និងការទូទាត់ដោយមិន ប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា  យើងប្តេជ្ញាផ្តល់ជូនអតិថិជននូវផលិតផលដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាពស្របតាមរបៀបរស់នៅថ្មីក្នុងសម៍យឌីជីថលរបស់ពួកគេ។ យើងបានសហការយ៉ាងរឹងមាំជាមួយក្រុមហ៊ុនម៉ាស្ទ័រកាត ដែលជាក្រុមហ៊ុនអន្តរជាតិធំមួយមានបណ្តាញទំនាក់ទំនងក្នុងកម្រិតខ្ពស់ជាសកល ដើម្បីដាក់ដំណើរការប័ណ្ណម៉ាស្ទ័រកាតរបស់ធនាគារ ហុង លីអុង។ ​លើសពីនេះទៅទៀត ដើម្បីផ្តល់នូវភាពងាយស្រួល  អតិថិជនទាំងអស់អាចបើកគណនីAll-In-One Account​​ តាមរយៈអ៊ីនធឺណិតបានយ៉ាងរហ័ស និងងាយស្រួលនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងជាមួយកម្មវិធី Hong Leong Connect ដែលមាននៅលើទូរស័ព្ទរបស់លោកអ្នក។ ប័ណ្ណម៉ាស្ទ័រកាតធនាគារ ហុង លីអុង នឹងត្រូវប្រគល់ជូនអតិថិជននៅតាមទីតាំងដែលពួកគេជ្រើសរើស។

 

ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតធនាគារ ហុង លីអុង នឹងផ្តល់លទ្ធភាពកាន់ទូលំទូលាយក្នុងការទូទាត់តាមបែបឌីជីថល និងចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ ដែលបានតភ្ជាប់ យ៉ាងងាយស្រួលនៅតាមហាងទំនិញនានាដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត ហើយបន្ថែមលើសពីនេះទៅទៀត អតិថិជននឹងងទទួលបានរង្វាន់ជាច្រើនគួរឱ្យទាក់ទាញ។ លោក Terrence បានបន្ថែមទៀតថា៖​ យើងនឹងរង់ចាំភ្ជាប់ទំនាក់ទំនងផ្តលើសេវាកម្មជូនអតិថិជនអោយកាន់តែច្រើន ដើម្បីឱ្យអតិថិជនទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ពីការទូទាត់តាមបែបឌីជីថលដែលធនាគារបានផ្តល់ជូននេះ។

 

យើងមានរង្វាន់ និងការផ្តល់ជូនដ៏គួរឱ្យទាក់ទាញមួយចំនួនដែលបានភ្ជាប់មកជាស្រេចជាមួយម៉ាស្ទ័រកាត ធនាគារ ហុង លីអុង រួមមានអត្រាការប្រាក់ខ្ពស់ជាងមុនសម្រាប់គណនី (All-In-One account) ការមិនគិតថ្លៃសេវាប្រចាំឆ្នាំលើប័ណ្ណម៉ាស្ទឺរកាត និងការបញ្ចុះតម្លៃពី FoodPanda  ក៏ដូចជាភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានជាច្រើននៅទូទាំងប្រទេសកម្ពុជា។

 

កាត់តែសំខាន់ជាងនេះទៅទៀតអតិថិជនដែលជាម្ចាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតរបស់ធនាគារ ហុង លីអុង គឺមានឱកាសចូលរួមជួយដល់សហគមន៍ដោយគ្រាន់តែចំណាយជាមួយកាតរបស់ខ្លួន។ រាល់ទឹកប្រាក់១ ភាគរយនៃតម្លៃទូទាត់ដែលធ្វើឡើងតាមរយៈម៉ាស្ទ័រកាតធនាគារ ហុង លីអុង តាមប្រព័ន្ធអនឡាញក្តី ឬនៅតាមហាងទំនិញនានាក្តី ចាប់តាំងពីពេលនេះរហូតដល់មានការជូនដំណឹងថ្មីបន្ថែម នឹងត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីយកទៅផ្គត់ផ្គត់សេវាកម្មវេជ្ជសាស្រ្តឥតគិតថ្លៃដល់កុមារកម្ពុជាប្រហែល៨៥ភាគរយ។

 

លោកស្រី Winnie Wong ដែលជានាយកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ​ របស់ក្រុមហ៊ុនម៉ាស្ទ័រកាត បានគូសបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំមុនយើងបានមើលឃើញនូវការផ្លាស់ប្តូរពីរបៀបរស់នៅ ការទិញទំនិញ និងការងារ រួមទាំងអ្វីផ្សេងទៀតជាច្រើន ហើយការទូទាត់ប្រាក់តាមបែបឌីជីថល គឺជាការរទូទាត់ដែលមានសុវត្ថិភាព និងមានភាពងាយស្រួលបំផុត។ យោងតាមសន្ទស្សន៍នៃការទូទាត់ថ្មីរបស់ក្រុមហ៊ុនម៉ាស្ទ័របានបង្ហាញថា អតិថិជន ៩៤ភាគរយនៅអាស៊ីប៉ាស៊ីហ្វិកមានចំណាប់អារម្មណ៍ចង់សាកល្បងទម្រង់នៃការទូទាត់ប្រាក់បែបថ្មីដែលកំពុងលេចចេញនៅឆ្នាំនេះ។ ជាមួយគ្នានេះផងដែរ ដោយពាណិជ្ជកម្មតាមបែបឌីជីថលបានចាប់ផ្តើមដំណើរការនៅកម្ពុជា ក្រុមហ៊ុនម៉ាស្ទ័រកាតមានមោទនភាពយ៉ាងខ្លាំងដែលបានសហការជាមួយ ធនាគារ ហុង លីអុង អភិវឌ្ឍនូវផលិតផល ឬសេវាធនាគារ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងសុវត្ថិភាព ស្របតាមគោលការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។

 

សម្រាប់ព័ត៌មានបន្ថែមអំពីប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ធនាគារ ហុង លីអុង ឬដើម្បីបើកគណនីថ្មីតាមអ៊ីនធឺណិត សូមចូលមើលគេហទំព័ររបស់យើង។

 

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អំពីធនាគារ ហុង លីអុងកម្ពុជា

ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃធនាគារហុង លីអុង ប៊ើហាដ (Hong Leong Bank Berhad) ដែលជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាសាធារណៈ នៅប្រទេសម៉ាឡេស៊ី និងជាសមាជិកនៃសម្ព័ន្ធ ហុង លីអុង (Hong Leong Group) ដែលមានការិយាល័យកណ្តាលស្ថិតក្នុងក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ និងបានបើកសម្ភោធស្នាក់ការកណ្តាលជាផ្លូវការ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ កន្លងទៅនេះ ដើម្បីបម្រើជូនអតិថិជនបុគ្គល និងអតិថិជនអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Source https://www.media-outreach.com/news/2021-08-02/88641/%E1%9E%92%E1%9E%93%E1%9E%B6%E1%9E%82%E1%9E%B6%E1%9E%9A-%E1%9E%A0%E1%9E%BB%E1%9E%84-%E1%9E%9B%E1%9E%B8%E1%9E%A2%E1%9E%BB%E1%9E%84-%E1%9E%9F%E1%9E%BC%E1%9E%98%E1%9E%8E%E1%9F%82%E1%9E%93%E1%9E%B6